អង្គការសុវណ្ណភូមិ ជាអង្គការខ្មែរមិនមែនរដ្ឋាភិបាលដែលត្រូវបង្កើតឡើង និងចុះបញ្ជីជាផ្លូវការដោយក្រសួងមហាផ្ទៃ នៅឆ្នាំ២០០០។ អង្គការសុវណ្ណភូមិមានបេសកកម្ម ជួយលើកកម្ពស់ជីវភាពរស់នៅ របស់គ្រួសារក្រីក្រ ដោយផ្តោតសំខាន់លើស្ត្រី និងកុមារ តាមរយៈការគាំទ្រផ្នែកអប់រំ បណ្តុះបណ្តាលជំនាញ ឱកាសការងារ និងហិរញ្ញវត្ថុខ្នាតតូច។ អង្គការសុវណ្ណភូមិ ត្រូវការអ្នកបណ្តុះបណ្តាល ផ្នែករដ្ឋបាលនិងលេខាធិការ ដល់បុគ្គលិក នៅក្នុងខែមិថុនា ឆ្នាំ២០១២។
- មុខងារៈ អ្នកបណ្តុះបណ្តាលរយៈពេលខ្លី ផ្នែកកិច្ចការរដ្ឋបាល និងលេខាធិការ ដល់បុគ្គលិកអង្គការសុវណ្ណភូមិ
- រយៈពេលការងារៈ ៥-៧ថ្ងៃ
- កំឡុងពេលការងារៈ មិនឲ្យផុតថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១២
- ទីកន្លែងការងារៈ ការិយាល័យអង្គការសុវណ្ណភូមិ អាសយដា្ឋនផ្ទះលេខ៤៨ ផ្លូវលេខ៦០៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
↧
អ្នកបណ្តុះបណ្តាលរយៈពេលខ្លី ផ្នែកកិច្ចការរដ្ឋបាល និងលេខាធិការ
↧