Quantcast
Channel: Jobs in Cambodia - Bong Thom dot Com
Viewing all articles
Browse latest Browse all 19080

អ្នកបកប្រែភាសាសញ្ញា

$
0
0

អេពិកអាត គឺជាអង្គការអន្តរជាតិដែលបានបង្កើតឡើងនៅប្រទេសអង់គ្លេសក្នុងឆ្នាំ២០០១ ហើយនៅប្រទេស កម្ពុជាក្នុងឆ្នាំ២០០៦។ អេពិកអាត ជាអង្គការក្រៅរដ្ឋាភិបាល, មិនរកកម្រៃ និងមិនធើ្វនយោបាយ។ អេពិកអាត មាន  ទីតាំងនៅក្នុងខេត្តកំពត ដែលធ្វើការលើកកម្ពស់ការចូលរួមរបស់ជនមិនពិការ និងជនពិការទាំងអស់តាមរយៈសិល្បះ ដែលជាទម្រង់មួយនៃការបញ្ចេញមតិយោបល់ និងការផ្តល់អំណាច។ បច្ចុប្បន្ន អេពិកអាត កំពុងស្វែងរកបេក្ខជន-បេក្ខនារីជាជនជាតិខ្មែរចំនួន ១រូប  សម្រាប់មុខតំនែងជា អ្នកបកប្រែភាសាសញ្ញាប្រចាំនៅខេត្តកំពត។ បេក្ខជននឹង ត្រូវទទួលខុសត្រូវលើកិច្ចការដែលមានដូចខាងក្រោមៈ
ភារកិច្ចរបស់យើងៈ អង្គការអេពិកអាតស្វះស្វែងធ្វើការលើស្តួយសមាហរណកម្មជនពិការ និងមិនមែនជនពិការតាម រយៈសិល្បះ  ជាមធ្យោបាយសម្រាប់បញ្ចេញមតិ និងផ្តល់អំណាច ។
ការត្រួតពិនិត្យលើតួនាទី
អ្នកបកបែ្រភាសាសញ្ញា ទទួលខុសត្រូវសំខាន់គឺគាំទ្រ និងសម្របសម្រួលការប្រាស្រ័យទាក់ទងគ្នាសំរាប់អ្នកថ្លង់ និងអ្នក ប្រើភាសាសញ្ញានៅ អេពិកអាត។ ជាធម្មតា សេវាកម្មនេះតែងសម្រួលជូននៅទីកន្លែងណាដែលមានការប្រាស្រ័យ ទាក់ទងគ្នារវាងអ្នកថ្លង់ និងអ្នកស្តាប់លឺ ហើយកំឡុងពេលមានកម្មវិធីផ្សេងៗដូចជា សិក្ខាសិលា, ការប្រជុំ និងកម្ម វិធីពិសេសៗផងដែរ។ អ្នកបកប្រែត្រូវការការប្រាស្រ័យទាក់ទងគ្នាតាមរយៈការបណ្តុះបណ្តាល, ការប្រជុំ ហើយអ្នក បកប្រែត្រូវរក្សាការសងាត់ នៃការពិភាក្សាគ្នា, ការបណ្តុះបណ្តាល និងការប្រជុំផ្សេងៗ តំរូវឲ្យមានភាពសមរម្យ និងត្រឹមត្រូវ។ សំរាប់ការស្វែងយល់បន្ថែមអំពីភាសាសញ្ញាសូមចូលទៅគេហទំព័រ www.RID.org       


Viewing all articles
Browse latest Browse all 19080