Quantcast
Channel: Jobs in Cambodia - Bong Thom dot Com
Viewing all articles
Browse latest Browse all 19080

មន្ត្រីសំរបសំរួលសហគមន៍

$
0
0

អង្គការភ្នំស្រី ដើម្បីអភិវឌ្ឍន៍(PSOD)គឺជាអង្គការមិនមែនរដ្ឋាភិបាល មានទីតាំងក្នុងខេត្តកំពង់ចាម បានបង្កើតឡើងក្នុងឆ្នំា១៩៩៨ ព្រមទំាងបានចុះឈ្មោះ ផ្លូវការនៅក្រសួងមហាផ្ទៃនៅថ្ងៃទី ១៥ ខែតុលា ឆ្នំា២០០០។ អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍បង្កើតឡើងក្នុងគោលបំណង ដើម្បីជួយអោយស្រ្តីអាចអនុវត្តន៍នូវតួនាទីរបស់ខ្លួនក្លាយជាមាតាល្អ ភរិយាល្អ ពលរដ្ឋល្អ និងអាចទទួលបានសមត្ថភាពទាំងបីរួមមាន សុខភាព ចំណេះដឹង និងជំនាញ ដែលជាមូលដ្ឋានគ្រឹះសំរាប់ទាមទារសិទ្ធិស្មើគ្នាក្នុងសង្គម និងអាចចូលរួមក្នុងការងារអភិវឌ្ឍន៍ប្រទេសជាតិ។ លើសពីនេះ អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ ក៏មានគោលបំណងរួមចំណែកជាមួយរដ្ឋាភិបាលលើការងារអភិវឌ្ឍន៍ចំរុះផងដែរ ។


 នៅចុងឆ្នាំ ២០១១ PSOD ទទួលបានជំនួយហិរញ្ញវត្ថុ ពីអង្គការភ្លែនកម្ពុជា ក្នុងការអនុវត្តន៍កម្មវិធី រយៈពេល១២ខែ ដែលមានឈ្មោះថា Child Friendly Community ដោយគ្របដណ្តប់លើឃុំគោលដៅចំនួន១០ ស្ថិតក្នុងស្រុកតំបែរ ស្រុកពញាក្រែក ខេត្តកំពង់ចាម និងស្រុកអង្គធំ ស្រុកបន្ទាយស្រី ស្រុកអង្គរជុំ ស្រុកស្រីស្នំ ខេត្តសៀមរាប ។ ដើម្បីអនុវត្តកម្មវិធីខាងលើនេះ អោយទទួលបានជោគជ័យ អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ ត្រូវការជ្រើសរើសមន្ត្រីសំរបសំរួលសហគមន៍ ចំនួន ១នាក់ ដើម្បីផ្តល់នូវសេវាបច្ចេកទេស និងការសំរបសំរួលដឹកនាំការអនុវត្តន៍កម្មវិធីនៅឃុំមោង ស្រុកស្រីស្នំ និងឃុំដូនពែង ស្រុកអង្គរជុំ (ខេត្តសៀមរាប) ។


Viewing all articles
Browse latest Browse all 19080

Trending Articles